slide
Firefox Launch Party
slide
Mozsummit 2013
slide
Firefox OS T-Shirt
slide
Cambodian Community with John O'Dinn
slide
I'm Foxed Model
slide
Mozcamp 2012 @ Singapore
slide
Tattoed Firefox Fans
PrevNext

Meet The Team

“Individuals can and do make a difference, but it takes a team
to really mess things up.”

ពួកយើងគឺជាក្រុមអ្នកស្ម័គ្រចិត្តដែលចំណាយពេលវេលា និងថាមពលផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការបកប្រែ Mozilla Firefox ជាភាសាខ្មែរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនខ្មែរទាំងមូល ។ រហូតមកដល់ពេលនេះគឺយើងមានសមាជិកសកម្មដូចខាងក្រោម ៖

អេង វណ្ណៈ, Mozilla Rep

អេង វណ្ណៈ

Mozilla Rep

លោក អេង វណ្ណៈ (Eng Vannak) ជា​អ្នក​តំណាង​ Mozilla និង​ជា​អ្នក​ដឹក​នាំ​សហគមន៍ Mozilla ខ្មែរ។

លោក​បាន​ចូលរួម​ធ្វើការ​បកប្រែ​ផលិតផល​របស់ Mozilla ដូចជា Thunderbird និង Firefox ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក ហើយ​បាន​ក្លាយ​ជា​អ្នក​តំណាង Mozilla នៅ​ឆ្នាំ ២០១២ ។ ការងារ​ចម្បង​របស់​គាត់​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​នេះ​លូតលាស់​ និង​រីក​កាន់​តែ​ធំ​តាម​រយៈ​ការ​បង្ហាត់ និង​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​ដទៃ​ទៀត​ឲ្យ​ចូលរួម​ជាមួយ​គាត់។

ឡាវ សុភ័ក្ត្រ, អ្នកស្ម័គ្រចិត្ត

ឡាវ សុភ័ក្ត្រ

អ្នកស្ម័គ្រចិត្ត

ការសរសេរ​អត្ថបទជាចំណូលចិត្ត និងជំនាញ​របស់ខ្ញុំ ។ ខ្ញុំតែងតែ​សរសេរ​អំពី​អត្ថប្រយោជន៍​នានា​នៃការប្រើប្រាស់ អ៊ីនធឺណិត និង​កម្មវិធីរុករក​ដូចជា Firefox ជាដើម ។

ខ្ញុំក៏ធ្លាប់​បាន ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី ការណែនាំ​ឲ្យស្គាល់ និង​វិធី​ប្រើប្រាស់​ខ្លះ របស់ Webmaker ទៅ​កាន់សិស្ស​និស្សិត ដែល​បាន​ចូលរួម​កម្មវិធី​បាខែម​ភ្នំពេញ ២០១៣ ។ ខ្ញុំបាន​ចូលរួម​អភិវឌ្ឍន៍​គេហទំព័រ សហគមន៍​​ខ្មែរ Mozilla នេះផងដែរ ។

សេង សុត្ថា, Localizer

សេង សុត្ថា

Localizer

សេង សុត្ថា (Sutha Seng) ជា​អ្នក​ស្ម័គ្រចិត្ត​​នៅ​ក្នុង​សហគមន៍ Mozilla Khmer បាន​ធ្វើ​ការ​​បកប្រែ​កម្មវិធី​​ផលិតផល​របស់ Mozilla ដូច​ជា Firefox, Thunderbird, Firefox OS និង Webmaker តាំង​ពី​ឆ្នាំ 2009

សុខ សុភា, Localizer

សុខ សុភា

Localizer

លោក សុខ សុភា (Sok Sophea) អ្នក​បកប្រែ និង​ជា​សមាជិក​សកម្ម​មួយ​រូប​នៅ​ក្នុង​សហគមន៍ Mozilla ខ្មែរ។ ដោយ​មាន​ចំណូលចិត្ត​ក្នុង​ការ​បកប្រែ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ស្រាប់ លោក​បាន​ចូលរួម​ក្នុង​ក្រុម​បកប្រែ​នៅ​ឆ្នាំ​២០១០ ហើយ​បន្ត​រហូត​មកដល់​បច្ចុប្បន្ន។ ផលិតផល Mozilla ដែល​លោក​បាន​ចូលរួម​បកប្រែ​មាន​ដូចជា៖ Firefox web browser, Thunderbird, FirefoxOS, Firefox for Android, Mozilla webmaker… ជាពិសេស​នៅ​ឆ្នាំ​២០១៣​នេះ នា​ឱកាស​បារខែម​ភ្នំពេញ​លោក​បាន​ចូល​រួម​ធ្វើ​បទបង្ហាញ​អំពី​អត្ថប្រយោជន៍ និង​ការ​បកប្រែ Firefox (Localzing Forefox) ដែល​បទបង្ហាញ​នោះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ចូលរួម។

ម៉េង អេដែត, អ្នក​ស្ម័គ្រចិត្ត

ម៉េង អេដែត

អ្នក​ស្ម័គ្រចិត្ត

លោក ម៉េង អេដែត (Meng Edeth) ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុងសហគមន៍ Mozilla Khmer និងជាប្រេសិតសិស្ស របស់ Firefox និងជាអ្នកអភិវឌ្ឍន៍នូវកម្មវិធីប្រើប្រាស់សម្រាប់ Firefox OS ។

លោកបានធ្វើសកម្មភាពចែករំលែកនូវព័ត៌មានសំខាន់ៗរបស់ Mozilla និងបានបង្ហាត់បង្ហាញនូវលក្ខណៈពិសេសរបស់ Firefox ជាច្រើនដងនៅក្នុងព្រឹត្តិការណ៍សង្គមនានា និងនៅក្នុងសាលារដ្ឋផងដែរ។ នៅប៉ុន្មានរយៈចុងក្រោយនេះ លោកបានចូលរួមជាមួយនឹង Firefox Webmaker ដើម្បីចែករំលែកនូវចំណេះដឹងខាងរចនាគេហទំព័រទៅកាន់សិស្សនិស្សិតជាច្រើនថែមទៀតផង។

ជាការងារដែលពេញចិត្តបំផុតក្នុងការចែករំលែកនូវអ្វី ដែលល្អ និងត្រឹមត្រូវដើម្បីស៊េរីភាព និងចំណេះដឹងទៅដល់សង្គម ជាពិសេសកូនខ្មែរនោះ គឺលោកធ្វើដោយអស់ពីកំលាំងកាយ និងចិត្តតែម្ដង។ សូមអរគុណ!!!

បេ ចន្ត្រា, អ្នក​ស្ម័គ្រចិត្ត

បេ ចន្ត្រា

អ្នក​ស្ម័គ្រចិត្ត

បច្ចុប្បន្ន​គាត់​ជា​អ្នក​ដឹក​នាំ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គាត់​ទទួល​បន្ទុក​ខាង​រៀបចំ​ផែនការ​ទូទៅ រក​អ្នក​ឧបត្ថម្ភ និង​ធានា​ថា​ព្រឹត្តិការណ៍​នឹង​ដំណើរ​ការ​ទៅ​ដោយ​រលូន។ គាត់​បាន​រៀបចំ និង​ចូលរួម​​ព្រឹត្តិការណ៍​ជា​ច្រើន​ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក ដូចជា៖ Blogger Summit, Startup Weekend Cambodia, TechCamp Phnom Penh, Clogger Corner, Personal IT workshop, youth camps ។ល។

ធលធឿន ចាន់សុវណ្ណ, អ្នកស្ម័គ្រចិត្ត

ធលធឿន ចាន់សុវណ្ណ

អ្នកស្ម័គ្រចិត្ត

ធលធឿន ចាន់សុវណ្ណ ជាអ្នកស្ម័គ្រចិត្តរបស់ សហគមន៍ខ្មែរ Mozilla ដែល​នឹង​ធ្វើការ​លើ​គម្រោង Webmaker  ។ គាត់​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ការ​បង្កើត​វ៉ិប ដោយ​ប្រើប្រាស់​ឧបករណ៍​មួយ​ឈ្មោះ​ថា Webmaker.org ។ លើស​ពី​នេះ​គាត់​ក៏​បាន​ចូលរួមបកប្រែកម្មផលិតផល​របស់ Mozilla  ដូច​ជា Firefox ជាភាសាខ្មែរ​ផង​ដែរ។

ត្រួយ លីម៉េង, ប្រេសិត​សិស្ស

ត្រួយ លីម៉េង

ប្រេសិត​សិស្ស

ត្រួយ លីម៉េង ជា​ប្រេសិត​សិស្ស Firefox។ កន្លង​មក​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​រៀបចំ និង​ផ្សព្វផ្សាយ​ពី Firefox ​ភាសា​ខ្មែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​ដូច​ជា បារខែម និង​ព្រឹត្តិការណ៍​សម្ពោធ Firefox កំណែ ២៩។ លើស​ពី​នេះ គាត់​ក៏​ជា​អ្នក​ដឹក​នាំ​ការ​ជួបជុំ MozCafe ផង​ដែរ។

ឃឹម ច័ន្ទដាលីន, អ្នក​ស្ម័គ្រចិត្ត

ឃឹម ច័ន្ទដាលីន

អ្នក​ស្ម័គ្រចិត្ត

កញ្ញា ឃឹម ច័ន្ទដាលីន (Khim Chandalyn) ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ជួយ​រៀបចំ​កម្មវិធី​ផ្សេងៗ ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិតផល​របស់ Mozilla។

កន្លង​មក​កញ្ញា​បាន​ជួយ​រៀបចំ និង​ជួយ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Firefox នៅ​ក្នុង​ព្រឹត្តិការណ៍ BarCamp Siem Reap ឆ្នាំ ២០១៣។

កញ្ញា​ក៏​ចូលរួម​នៅ​ក្នុង​ការ​បកប្រែ Firefox និង Firefox OS ផង​ដែរ។

ខេង ពិសិដ្ឋ, Localizer

ខេង ពិសិដ្ឋ

Localizer

ក្ដៃស្រមៃ​ចង់​ឲ្យ​មាន​កម្មវិធី​​​​អ៊ីនធឺណិត​មួយ​​ដ៏​មាន​សក្ដានុពល​ និង​មាន​ភាសា​​ជាតិ​របស់​ខ្លួន (ភាសា​ខ្មែរ​) នៅ​ក្នុង​កម្មវិធី​នោះ​ស្រាប់ ខ្ញុំ​ក៏​បាន​ចូល​រួម​ធ្វើ​ការ​បកប្រែ​កម្មវិធី​របស់ Mozilla ដូចជា Firefox Web Browser; Firefox OS; Webmaker ជាដើម និង​​បង្រៀន​ប្រជាពលរដ្ឋ​ខ្មែរ​​ជា​ច្រើន​ឲ្យ​ចេះ​ប្រើប្រាស់ និង​យល់​ពី​សារប្រយោជន៍​របស់​​កម្មវិធី​អ៊ីនធឺណិត​ទាំងនេះ។ ខ្ញុំ​ឈ្មោះ ខេង ពិសិដ្ឋ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​សកម្ម​មួយ​របស់​សហគមន៍​ Mozilla ខ្មែរ (Mozilla Khmer Community) ដែល​មាន​ភារកិច្ច​​គ្រប់គ្រង​ការបកប្រែ​​ប្រព័ន្ធប្រតិបត្តិការ Firefox OS ហើយ​ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​​​ក្នុង​ការ​ចូលរួម​ចែករំលែក​​អំពី​​ការ​បកប្រែ​នេះ បើ​សិន​ជា​​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ជាមួយ​សហគមន៍​យើង​ខ្ញុំ​ សូម​ទាក់ទង​មក​យើង​តាមរយៈ​អាសយដ្ឋាន​នៅ​ក្នុង​តំបន់បណ្ដាញ​នេះ​ដើម្បី​ចុះឈ្មោះ យើង​ខ្ញុំ​រីករាយ​នឹង​ស្វាគមន៍​លោក​អ្នក​​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ប្រើសើរ​នូវ​កម្មវិធី​​ទាំងនេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​កូន​ខ្មែរ​យើង​គ្រប​់​រូប ។ សូម​អរគុណ!

ខឹម សុខែម, Localizer

ខឹម សុខែម

Localizer

លោក ខឹម សុខែម (Sokhem Khoem) ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សហគមន៍ Mizilla Khmer និង​ធ្វើការ​លើ​ការបកប្រែ​ផលិតផលរបស់ Mozilla ដូច​ជា Firefox, Thunderbird, Firefox OS និង Webmaker​ តាំង​ពី​ឆ្នាំ ២០០៦។