ត្រួត​ពិនិត្យ​ទៅលើ​ការ​សរសេរ​ជាភាសាខ្មែរ​នៅក្នុង​ Firefox

ឡាវ សុភ័ក្ត្រ

2

សំនេរ​អក្សរ​ខ្មែរ​លើ​បណ្តាញ​អ៊ីនធឺណេត​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ដោយ​ហេតុ​ថា​មាន​ការ​យល់​ច្រឡំនិង​មិនច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ឬ​ព្យាង្គ​ប្រកប​ជាដើម ។ល។ ថ្ងៃនេះ​សំបុកអាយធី​សូម​ណែនាំ​ Add-on  ឈ្មោះថាKhmer Spellcheckerសម្រាប់ Firefox Browser ដែល​អាច​ជួយ​សម្រួល​លោក​អ្នក​ក្នុង​ការសរសេរ​និងប្រកប​ត្រូវ​តាម​ស្រះ និង​ព្យញ្ជនៈ។

Add Khmer Spellchecker

របៀប​ដំឡើង​

 • ត្រូវ​ប្រាកដ​ថា​អ្នក​​កំពុង​​តែ​ប្រើប្រាស់​ Firefox Browser ពីព្រោះ Khmer Spellchecker ជា Add-On របស់​ Firefox
 • សូម​ទាញយក​នៅ​ ទីនេះ
 • សូមដំឡើង Add-On Khmer Spellcheck

Install Khmer Spellcheck

របៀប​ប្រើប្រាស់​

នៅពេល​អ្នក​ចង់​ឱ្យ​ Add-on នេះ​ធ្វើ​ការ​ត្រួតពិនិត្យ​ទៅលើ​ពាក្យ​ជា​ភាសា​ខ្មែរ​ដែល​អ្នក​បាន​សរសេរសូម៖

 •  Right Click ទៅលើ​កន្លែង​សរសេរ​(Text Area) ហើយ​ជ្រើសយកដូចខាងក្រោម

Khmer Check Spelling

 • នៅពេលដែល​អ្នក​សរសេរ​អក្សខ្មែរ​ Khmer Spellcheck នឹង​ធ្វើ​ការ​ត្រួតពិនិត្យទៅលើ​ពាក្យ​ជា​ភាសា​ខ្មែ​ររបស់​អ្នក​

Khmer Check Spelling 1

ដើម្បី​ឱ្យ Khmer SpellCheck ធ្វើការ​ត្រួតពិនិត្យ​ពាក្យ​បាន​ត្រឹម​ត្រូវ​អ្នក​គប្បី​ត្រូវ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​​(Zero Space)នៅ​ចន្លោះ​ពាក្យ​និមួយៗ ឧទាហរណ៍ ខ្ញុំទៅ​សាលា : ចន្លោះ​មើល​មិនឃើញ​ត្រូវនៅ​ចន្លោះ​ដូចនេះ ៖ខ្ញុំ¶ទៅ¶សាលា៕

ប្រភព​ពី​សំបុកអាយធី

2 responses

 1. Rachana wrote on :

  សូមអ្នកអភិវឌ្ឍន៍កម្មវិធី មេត្តាបញ្ចូលបច្ចកទេស ទាយពាក្យ​ នៅពេលដែលអ្នកប្រើសរសេរខុស ឧទាហរណ៍ះ ្រសលាញ មិនដាក់ ់ កម្មវិធី Khmer SpellCheck ទាយពាក្យ ស្រាញ ស្រលាង ស្រលេង ស្រមាញ ស្រលាប ដូចច្នេះសូមមេត្តាត្រួតពិនិត្យឡើងវិញ ដើមី្បអោយអ្នកប្រើ ប្រើប្រាស់បានងាយស្រួល នឹងធ្វើអោយគេទាញយកប្រើប្រាស់ច្រើន។

 2. some ne wrote on ::

  vanayahoo33@gmail.com