ពិធីសម្ពោធកម្មវិធី Firefox កំណែចុងក្រោយ (១០ ឧសភា ២០១៤)

Vannak Eng

2

Firefox ទើបតែចេញកំណែថ្មីនៅថ្ងៃទី ២៩ មេសានេះ ដែលមានការផ្លាស់ប្ដូរ និងបន្ថែមលក្ខណៈពិសេសមួយចំនួនដែលអ្នកមិនធ្លាប់បានឃើញនៅក្នុងកំណែមុនៗ។ សហគមន៍ ខ្មែរ Mozilla មានកិត្តិយសក្នុងការរៀបចំនូវពិធីសម្ពោធ ដើម្បីធ្វើបទបង្ហាញពីការផ្លាស់ប្ដូរ និងលក្ខណៈពិសេសទាំងនោះ នៅថ្ងៃទី ១០ ឧសភានេះ។ យើងក៏មានផ្ដល់ជូននូវអាហារសម្រន់ រួមទាំងវត្ថុអនុស្សាវរិយមួយចំនួនផងដែរ។

កាលបរិច្ឆេទ៖ ១០ ឧសភាព ២០១៤

ពេលវេលា៖ ៩៖០០ ដល់ ១១៖០០ ព្រឹក
ទីកន្លែង៖ Development Innovations #296, 271 Yothapol Khemarak Phoumin Blvd, Phnom Penh, Phnom Penh Cambodia
ចុះឈ្មោះជាមុន៖ http://firefox29km.eventbrite.com/
ភាសា៖ ខ្មែរ
ការសាកសួរខាងសារព័ត៌មាន៖ អេង វណ្ណៈ vannak.eng@gmail.com
ការសាកសួរទូទៅ៖ vannak.eng@gmail.com

កម្មវិធី៖
-បទបង្ហាញពីកំណែថ្មី
-បទបង្ហាញពីសហគមន៍ខ្មែរ Mozilla
-ការបកប្រែផលិតផល Mozilla
-ការតំឡើង Firefox ភាសាខ្មែរ
-សំណួរ និងចម្លើយទាក់ទងទៅនិងកំណែថ្មីរបស់ Firefox

ចំណាំ៖ ព្រឹត្តិការណ៍នេះគឺចូលរួមដោយសេរី ប៉ុន្តែចាំបាច់ត្រូវចុះឈ្មោះ។ ដោយសារកន្លែងមានកំណត់ មានតែអ្នកដែលចុះឈ្មោះទេដែលអាចចូលរួមព្រឹត្តិការណ៍នេះបាន។ យើងសង្ឃឹមថា នឹងរៀបចំព្រឹត្តិការណ៍ដូចនេះនៅពេលក្រោយទៀត។

2 responses

 1. Vanhot wrote on :

  What happen Mozilla Crash Reporter?

  Mozilla ask me.
  Your crash report will be submitted before you quit or restart.
  I Can’t play but 5minter Mozilla ask again.!!!!!!!!!!!!!!!

 2. Vannak Eng wrote on ::

  have you update it to new version yet?