មីនីបារខែម​រតនគិរី

Vannak Eng

ការ​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា​កន្លង​ទៅ​នេះ ក្រុម​បារខែម​កម្ពុជា សហការ​ជាមួយ​ក្រុម​ហ្គោហ្គល​ពាណិជ្ជកម្ម បាន​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​មីនីបារខែម​រតនគិរី​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ​សាខា​ខេត្ត​រតន​គិរី។ ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ចូលរួម​ចំនួន ១៣០ នាក់ និង​វាគ្មិន​ចំនួន ៨ នាក់ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ប្រធាន​បទ​​ចំនួន ១៥។

នៅ​ក្នុង​នោះ​ដែរ លោក​អេង វណ្ណៈ អ្នក​តំណាង​ Mozilla ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​និយាយ​អំពី​ការ​ចូលរួម​ជាមួយ​​សហគមន៍​បច្ចេកវិទ្យា​​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភព​លោក។ លើស​ពិនេះ ក៏​មាន​អ្នក​តំណាង​មក​ពី​ក្រុម​ហ្គោហ្គល​ពាណិជ្ជកម្ម វីគីភីឌៀ​ខ្មែរ និង​ហ្គោហ្គល​ទិដ្ឋភាព​ផ្លូវ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ។

ខាងក្រោម​នេះ​គឺ​ជា​រូបភាព​ខ្លះៗ អំពី​ព្រឹត្តិការណ៍​មីនីបារខែម៖