ដំណើរការ​ការងារ​ជាមួយ​គ្នា ដោយប្រើ TogetherJS

ឡាវ សុភ័ក្ត្រ

0

យើង​មិនអាច​បដិសេធ​បាន​ទេ​ថាការ​ធ្វើការ​រួម​គ្នា​ (Real-Time collaboration) ដើរ​តួរយ៉ាង​សំខាន់​នៅក្នុង​ការ​ Web នា​សម័យ​នេះ​ ។ Google Drive គឺ​ជា​ឧទាហរណ៍​មួយ​ក្នុង​ការ​ធ្វើការ​រួម​គ្នា (Real-time Collaboration) ដែល​អាច​ឱ្យ​អ្នក​រៀប​ចំ​ កែប្រែ​ឯកសារ​រួម​គ្នា​នៅលើ Web ។  Mozilla Labs ទើប​តែ​ណែនាំ​ Tool ថ្មី​របស់​គេ គឺ TogetherJS ដែល​ប្រើប្រាស់​ HTML5 JavaScript library ដែល​ងាយស្រួល​ឱ្យ​អ្នក​ធ្វើការ​ រួម​គ្នា​ក្នុង​ពេល​តែ​មួយ​ក្នុង​ការ Develop Web នៅលើ Web ។

TogetherJS  អនុញ្ញាត​ឱ្យ​អ្នក​ធ្វើការ​ Develop Web រួម​គ្នា​ និង​អាច​ឃើញ​សកម្មភាព​របស់​គ្នា​ទៅវិញទៅមកដូចជា សកម្មភាព​ Mouse/ទីតាំង Cursor , ទីតាំង​ Scrollឬ Click ជា​ដើម​។ អ្នក​អាច​ edit forms និង play/pause វិដេអូ​បាន​ និង​អាច​ជជែក​គ្នា នៅក្នុងនោះ​ដូច​អ្នក​កំពុងតែអង្គុយ​ធ្វើការ​រួម​គ្នា​ដែរ។

ប្រវត្តិ​របស់​ TogetherJS

មុន​ដំបូង TogetherJS ត្រូវ​បាន​អភិវឌ្ឍឡើង​មាន​លក្ខណៈ​ជា Serice ដែល​មាន​ឈ្មោះ​ដើម​ថា “TowTruck” ដែល​បាន​បង្កើត​ឡើង​ដោយ​ ក្រុម Mozilla Labs នៅក្នុង​ខែ​មេសា ឆ្នាំ 2013 ប៉ុន្តែ​ដោយ​សារ​តែ​មាន​អ្នក​ប្រើប្រាស់​កើន​ឡើង និង​មាន​ការ​អភិវិឌ្ឃន៍​បន្តទៀត​ គេ​ក៏​បាន​សម្រេច​ប្តូរឈ្មោះ​ទៅជា TogetherJS

TogetherJS ពឹងផ្អែក​ទៅលើ WebSockets ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ Browser ផ្សេងៗគ្នា​អាច​ទំនាក់ទំនងគ្នា​បាន​ ។ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​មើល​ឃើញ​សកម្មភាព​របស់​គ្នា​ទៅវិញទៅមក​បាន​ ដូច​ជា​ ទីតាំងMouse/Cursors របស់​អ្នក​ប្រើប្រាស់​នីមួយៗ​បាន​​ ដោយសារ​គេ​មាន Hub Server ដែល​ជា Core implementation​ ។ ដែល​ Hub Server ត្រូវ​បាន Host ដោយ​ Mozilla ប៉ុន្តែ​អ្នក​ក៏​អាច Host Hub Sever សម្រាប់​ក្រុម​ការងារ​របស់​ផ្ទាល់​បាន​ដែរ ។

សម្រាប់​លក្ខណៈ Audio Chat គឺ​ប្រើប្រាស់​ WebRTC ។ ប្រសិនជាអ្នក​ចង់​ច្បាស់​ទៅលើបច្ចេកវិទ្យា​ដែល​ដែល​ TogetherJS ប្រើប្រាស់​នោះសូម​ចុច​ទីនោះ

ការប្រើប្រាស់

សូម ចុច​ទីនេះ  ដើម្បី​អ្នក​អាច​ចាប់ផ្តើម​ប្រើប្រាស់​ជាមួយនឹង TogetherJS អ្នក​នឹង​ត្រូវ​ឆ្លងកាត់​ការ​ណែនាំ​ជាមុន ដែល​ជួយ​សម្រួល​ដល់អ្នក​និងប្រាប់​អ្នក​ពី​ Feature ដែល​មាន​ តែអ្នក​ក៏​អាច​រំលងការ​ណែនាំទាំង​នោះ​បាន ប្រសិនជាអ្នក​បានដឹងហើយ។

សូម​ដាក់ឈ្មោះរបស់​អ្នក​នឹង Upload រូបថតរបស់​អ្នក​ ដូច​រូបភាព​ខាងក្រោម

ដើម្បី Invite មិត្ត​របស់​អ្នក​ឱ្យ​ចូលរូម​ធ្វើការ​ជាមួយ​អ្នក​បាន​សូម ចុចលើ សញ្ញា Add Friend ដូចខាងក្រោម​រូច​ហើយ​សូម​ Copy តំណ​ឈភ្ជាប់​ដែល​មាន​នៅក្នុង​ប្រអប់នោះទៅ Paste ឱ្យ​មិត្តរបស់​អ្នក​ដើម្បីឱ្យ​គេអាច​ចូលមកកាន់កន្លែង​អ្នក​កំពុងតែធ្វើការ​នេះ​ដែរ ។ តាមរយៈ​ Panel នេះអ្នក​អាច​Chat ជាអក្សរ ឬជាសំលេង ជាមូយមិត្តអ្នក​បាន។

ផ្ញើ តំណភ្ជាប់នេះទៅឱ្យ​មិត្តអ្នក​ប៉ុន្មាន​អ្នក​ក៏បាន​ដើម្បីឱ្យគេ​ចូលរួម​គូរូបជាមួយអ្នក​បាន​​ ។ នៅពេលនេះ​នៅពេលដែល​អ្្នកគូររូបអ្វី ឬមិត្តរបស់​អ្នក​គូរអ្វី នឹង​បង្ហាញឱ្យ​អ្នក​នឹង​មិត្តរបស់​អ្នក​ឃើញ​ទៅវិញទៅមក។

នៅពេល​មិត្តភក្តិ​របស់​អ្នក Scroll ទំព័រ​របស់​គេ នោះ​ Cursor នឹងបង្ហាញ​ដូច​ក្នុង​រូបខាងក្រោម៖

ដើម្បី​ទំនាក់ទំនង​ជាមួយ​មិត្ត​លោកអ្នក អ្នក​អាចប្រើ​ ការជជែក (Chat) តាម​ការសរសេរ ឬ​ក៏​តាម​សម្លេង​បាន​ផងដែរ ប៉ុន្តែ​ការ​ជជែក​ជាសម្លេង​ស្ថិតក្រោម​ការ​សាកល្បង​នៅឡើយ ។

ការ​ដំឡើង

ដើម្បី​ដំឡើង TogetherJS លោកអ្នក​គ្រាន់តែ​ដាក់​កូដ​ប៉ុន្មាន​ជួរ​ ចូល​ក្នុង HTML របស់​អ្នក ។ សូម​ Copy កូដ​ Snippet ខាងក្រោម​នេះ​ទៅ Paste នៅខាងក្រោយ​គេបង្អស់​បន្ទាប់ពី Tag បិទ នៃ​ Tag Body​(នៅក្នុង Body) របស់​ HTML របស់​អ្នក ។

  1. <script src=“https://togetherjs.com/togetherjs-min.js”></script>  

ឥឡូវ អ្នក​មាន TogetherJS នៅលើវ៉ិបសាយ​របស់​អ្នក​ហើយ ដូច​នេះ​វា​នឹង​ដំណើរការ​បន្ទាប់​ពី​អ្នក​បាន​ Reload Page របស់​អ្នក ។ ប្រសិនបើមិនទាន់ដំណើរការទេ សូម​ បង្កើតប៊ូតុង​មួយ​នៅក្នុង​ Page របស់​អ្នក​ដោយ​បន្ថែមកូដ​ដូចខាងក្រោម ទីតាំងណាក៏បាន​ដែល​អ្នក​ចង់​ដាក់ ហើយ​ Click ទៅលើប៊ូតុងនោះ។

  1. <button onclick=“TogetherJS(this); return false;”>Start TogetherJS</button>  

សម្រាប់​ការ​ Setup លម្អិត សូម​ចូលទៅកាន់ទីនេះ

សេចក្តី​សន្និដ្ឋាន

TogetherJS មានមាន​គុណប្រយោជន៍​សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ​រួម​គ្នា​លើ Online  នៅក្នុង Page តែមួយនៅលើ Web Page ឬ Web Project ។ TogetherJS អនុញ្ញាត​ឱ្យ​អ្នក​ដាក់​បញ្ចូល​ប្រើ​គ្រប់​ទំព័រ​នានា ឬ​គេហទំព័រ​ដែល​អ្នក​ចង់​ប្រើ និង​អាចដំណើរការ​ជាមួយ​ Browser ដទៃផងដែរ ។

No responses yet

Post a comment

Post Your Comment