សហគមន៍​ខ្មែរ​ Mozilla នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម

Vannak Eng

កាល​ពី​ថ្ងៃ​ទី ១៩ – ២០ ខែ​កក្កដា កន្លង​ទៅ​នេះ សហគមន៍​ខ្មែរ Mozilla យើង​បាន​​តាំង​ពិព័រណ៍​​​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម​ដើម្បី​បង្ហាញ​ពី​ផលិតផល​មួយ​ចំនួន​ដែល​សហគមន៍​យើង​បាន​ធ្វើ និង​បន្ត​ធ្វើ រួម​ជាមួយ​ការ​ចែក​ជូន​នូវ​ខ្សែ​ពាក់​ដៃ ស្ទីគ័រ កន្លះ​ដល់​អ្នក​ចូលរួម​។

លើស​ពី​នេះ សមាជិក​នៃ​សហគមន៍​របស់​យើង​ក៏​បាន​ធ្វើ​ការ​ចែករំលែក​នូវ​ប្រធាន​បទ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បក​ប្រែ Firefox, Thunderbird, Firefox OS និង​សារប្រយោជន៍​នៃ​ការ​ចូលរួម​ជាមួយ​សហគមន៍​យើង។

ខាង​ក្រោម​នេះ​គឺ​ជារូបភាព​ខ្លះៗ​អំពី​សកម្មភាព​របស់​យើង៖