#BarCampPP 2013

នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម កាល​ពី​ថ្ងៃ ១៩ – ២០ ខែ តុលា កន្លង​ទៅ​នេះ សហគមន៍​ Mozilla ខ្មែរ​យើង បាន​ចូលរួម​តាំង​ពិព័រណ៍ និងធ្វើ​បទ​បង្ហាញ​ចំនួន​ពីរ។ បទ​បង្ហាញ​ទីមួយ និយាយ​ពី​ការ​បកប្រែ Firefox និង​បទ​បង្ហាញ​មួយ​ទៀត​និយាយ​ពី ការណែនាំ​អំពី Webmaker។

ចំណែក​នៅ​ក្នុង​ការ​តាំងពិព័រណ៍​វិញ គឺ​យើង​បាន​ចែកចាយ​នូវ​ស្ទីកឃ័រ Firefox App Day, Market Place, និង Mozilla និង​បិទ Firefox Tattoo ដល់​អ្នក​ចូលរួម។ លើស​ពី​នេះ​យើង​ក៏​បាន​ពន្យល់​ណែនាំ​អ្នក​ណែនាំ​ពី​សារប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Firefox ក៏​ដូច​ជា​ការ​ចូលរួម​ជាមួយ​សហគមន៍​យើង​ផង​ដែរ។

ខាងក្រោម​គឺ​ជា​រូបភាព​នៃ​ដំណើរ​ការ​ទាំងំមូល ៖

 

Leave A Comment

Your email address will not be published. Required fields are marked *