ទូរស័ព្ទទំនើប Firefox ត្រូវ​បាន​បញ្ចេញ​ជា​លើក​ដំបូង​ដោយ Mozilla

Vannak Eng

1

Mozilla បានបញ្ចេញនូវទូរស័ព្ទទំនើប Firefox ជាលើកដំបូងរបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ដែល​ពួក​គេ​បាន​ផលិត​វា​ឡើង​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ឲ្យ​បាន​ដឹង ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​គេ Firefox OS ។ ដោយ​ឡែក​ចំពោះ​ទូរស័ព្ទ Firefox មាន​នូវ​អេក្រង់​ទំហំ 3.5-inch HVGA ជា​មួយ​បច្ចេកវិទ្យា touchscreen  ទូរស័ព្ទ​នេះ​ត្រូវ​បាន​ផ្ដល់​អានុភាព​ដោយ CPU Snapdragon​ S1​ 1GHz និង RAM 512MB ។

a

ជាមួយនឹងអង្គផ្ទុកទិន្នន័យទំហំ 4GB ជាប់ម៉ាស៊ីន ទូរស័ព្ទទំនើប Firefox ដែលទើបនឹងចេញមុខថ្មីមានបំពាក់នូវកាមេរ៉ាទំហំ 3 MP និងរួមបន្ថែម wireless connectivity ផងដែរ ។ តាមរយៈទូរស័ព្ទនេះត្រូវបាន Mozilla ពន្យល់​ថា​«ការ​ផលិត​ផល​នូវ​ផលិត​​ផលរបស់យើងជាលើកដំបូងនេះ ត្រូវបានរចនាឡើងដើម្បីជាការបំភ្លឺឲ្យឃើញនូវបទពិសោធន៍ថ្មី ជាមួយនឹង Firefox OS ។ ហើយវានឹងផ្ដល់ឲ្យអ្នកសរសេរកម្មវិធីជាច្រើនមានឱកាសក្នុងការ ស្វែងយល់ខ្លះទៅថ្ងៃអនាគតនៃទូរស័ព្ទ » ។

ឆ្លងតាមប្រព័ន្ធប្រតិបត្តិការ Firefox OS ដែលកំពុងស្ថិតជាគោលនៅឡើយ Mozilla និយាយ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នឹង​បន្ត​ធ្វើការ upate ជាមួយការ update គ្រប់ទីកន្លែង ។ ដោយឡែក Mozilla បានព្យាយាមពន្យល់បន្ថែមថា« Firefox OS គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទថ្មីមួយ ដែលបានរចនាឡើងដើម្បីធ្វើឲ្យមានភាពកាន់តែប្រសើបំផុតនៃ ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ។ យ៉ាងណាមិញ Web គឺជា Platform ដែលមិនពឹងផ្អែកតែលើប្រព័ន្ធប្រតិបត្តិការ ដូចនេះវា​នឹង​ធ្វើ​ឲ្យ​កម្មវិធី​ទូរស័ព្ទ​ដំណើរការ​បាន​យ៉ាងលឿននិង ជួយសន្សំសំចៃថាមពលថ្ម ។ Firefox OS ត្រូវបានបញ្ចូលជាមួយនឹងខ្នាតគំរូ web ចុងក្រោយបង្អស់ ហើយ​វានឹងធ្វើជាស្នូរនៃដំណើរការទាំងស្រុងនៃប្រព័ន្ធ ប្រតិបត្តិការនេះ » ។

Mozilla Firefox OS ត្រូវបានក្លាយជាមូលដ្ឋានថ្មីមួយនៃប្រព័ន្ធប្រតិបត្តិការ ស្តង់ដារ ឬ ហៅថា Open Source  ដូច្នេះ​អ្នក​សរសេរ​កម្មវិធីជាច្រើននឹងអាចធ្វើការរចនាចេញនូវ កម្មវិធីដោយខ្លួនគេបានទាំងស្រុងដោយមិនចាំចាច់ទទួលការ គំរាម​កំហែង​ពី​អ្វីមួយ ៕

ប្រភព

One response

  1. royal wrote on :

    បង​​ ទូរស័ព្ទហ្នឹងមានលក់នៅខ្មែរយើងអត់ ហើយបើមាន តើថ្ញៃណាបង?​ 🙂