Posts by ឡាវ សុភ័ក្ត្រ

ដំណើរការ​ការងារ​ជាមួយ​គ្នា ដោយប្រើ TogetherJS

ឡាវ សុភ័ក្ត្រ

យើង​មិនអាច​បដិសេធ​បាន​ទេ​ថាការ​ធ្វើការ​រួម​គ្នា​ (Real-Time collaboration) ដើរ​តួរយ៉ាង​សំខាន់​នៅក្នុង​ការ​ Web នា​សម័យ​នេះ​ ។ Google Drive គឺ​ជា​ឧទាហរណ៍​មួយ​ក្នុង​ការ​ធ្វើការ​រួម​គ្នា (Real-time Collaboration) ដែល​អាច​ឱ្យ​អ្នក​រៀប​ចំ​ កែប្រែ​ឯកសារ​រួម​គ្នា​នៅលើ Web ។  Mozilla Labs ទើប​តែ​ណែនាំ​ Tool ថ្មី​របស់​គេ គឺ TogetherJS ដែល​ប្រើប្រាស់​ HTML5 JavaScript library ដែល​ងាយស្រួល​ឱ្យ​អ្នក​ធ្វើការ​ រួម​គ្នា​ក្នុង​ពេល​តែ​មួយ​ក្នុង​ការ Develop Web នៅលើ Web ។




គន្លឹះ​បង្កើន​ល្បឿន Firefox ថ្មីឲ្យលឿនជាងមុន

ឡាវ សុភ័ក្ត្រ

Firefox ជំនាន់ចុងក្រោយថ្មី ទើប​នឹង​បានចេញ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៩ មេសា កន្លងទៅ ។ ប្រសិនបើលោកអ្នក​កំពុងប្រើ ឬចង់​សាកល្បង​ប្រើ Firefox លោកអ្នក​អាច​ចូលទៅ​ Update ឬទាញយក​បាន គេហទំព័រ Mozilla Firefox ចុចទីនេះ ដើម្បី​ទាញយកជាភាសាខ្មែរ ។ ចំណែកឯ​លោកអ្នក​ដែល​កំពុង​ប្រើ​កំណែប្រែចាស់ ក៏អាច Update បាន​ដោយ​មិនចាំបាច់​ទាញយក​សារ​ជាថ្មី​នោះទេ សូម​ចូលទៅ​កាន់ Firefox => About Firefox វានឹង​លោត​បង្ហាញ​ផ្ទាំង បញ្ជាក់ថា លោកអ្នក​កំពុង​ប្រើ​កំណែប្រែចាស់ វានឹង​ទាញយក​ដោយ​ស្វ័យ​ប្រវត្តិ ។




ត្រួត​ពិនិត្យ​ទៅលើ​ការ​សរសេរ​ជាភាសាខ្មែរ​នៅក្នុង​ Firefox

ឡាវ សុភ័ក្ត្រ

2

សំនេរ​អក្សរ​ខ្មែរ​លើ​បណ្តាញ​អ៊ីនធឺណេត​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ដោយ​ហេតុ​ថា​មាន​ការ​យល់​ច្រឡំនិង​មិនច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ឬ​ព្យាង្គ​ប្រកប​ជាដើម ។ល។ ថ្ងៃនេះ​សំបុកអាយធី​សូម​ណែនាំ​ Add-on  ឈ្មោះថាKhmer Spellcheckerសម្រាប់ Firefox Browser ដែល​អាច​ជួយ​សម្រួល​លោក​អ្នក​ក្នុង​ការសរសេរ​និងប្រកប​ត្រូវ​តាម​ស្រះ និង​ព្យញ្ជនៈ។