Posts in “ការប្រកាស”

Firefox ជា​ភាសា​ខ្មែរ​នៅ​លើ Android

Vannak Eng

0

សហគមន៍​ខ្មែរ Mozilla មាន​សេចក្ដី​សោមនស្ស​រីករាយ អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ចូលរួម​សាកល្បង Firefox កំណែ Aurora ជា​ភាសា​ខ្មែរ ដើម្បី​ជួយ​ផ្ដល់​មតិ​កែ​លម្អ​ទៅ​លើ​ការ​បក​ប្រែ​របស់​ពួក​យើង។ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​តាម​រយៈ​តំណ​នេះ។




តំបន់​បណ្ដាញ​ដែល​យើង​ចង់បាន

Vannak Eng

0

ដូច​ដែល​អ្នក​បាន​ដឹង​រួច​មក​ហើយ ជាមួយ​នឹង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​កំណែ​ថ្មី​របស់ Firefox ដំណើរ​ការ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សួរ​អ្នក​ប្រើប្រាស់​នូវ​សំណួរ​ថា ‘តំបន់​បណ្ដាញ​បែប​ណា​ដែល​អ្នក​ចង់​បាន’ ជាមួយ​ចម្លើយ​ជា​ច្រើន។ យោង​តាម​ទិន្នន័យ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​មក​នេះ យើង​ទទួល​បាន​ព័ត៌មាន​ជា​ក្រាហ្វ​ដូច​ខាងក្រោម។




Firefox Tattoo

Vannak Eng

0

ចង់​បាន​រូបសាក់​សញ្ញា​ឡូហ្គោ Firefox នៅ​លើ​ដៃ ឬ​ផ្ទៃ​មុខ​ទេ បើ​ចង់​បាន​កុំ​ភ្លេច​ចូលរួម​កម្មវិធី បារខែម នៅ​ចុង​សប្ដាហ៍​នេះ​នៅ​សាលា​តិចណូ​កុំ​បីខាន!!!




ទូរស័ព្ទទំនើប Firefox ត្រូវ​បាន​បញ្ចេញ​ជា​លើក​ដំបូង​ដោយ Mozilla

Vannak Eng

1

Mozilla បានបញ្ចេញនូវទូរស័ព្ទទំនើប Firefox ជាលើកដំបូងរបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ដែល​ពួក​គេ​បាន​ផលិត​វា​ឡើង​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ឲ្យ​បាន​ដឹង ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​គេ Firefox OS ។ ដោយ​ឡែក​ចំពោះ​ទូរស័ព្ទ Firefox មាន​នូវ​អេក្រង់​ទំហំ 3.5-inch HVGA ជា​មួយ​បច្ចេកវិទ្យា touchscreen  ទូរស័ព្ទ​នេះ​ត្រូវ​បាន​ផ្ដល់​អានុភាព​ដោយ CPU Snapdragon​ S1​ 1GHz និង RAM 512MB ។