Posts in “ព្រឹត្តិការណ៍”

សហគមន៍​ខ្មែរ​ Mozilla នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម

Vannak Eng

0

កាល​ពី​ថ្ងៃ​ទី ១៩ – ២០ ខែ​កក្កដា កន្លង​ទៅ​នេះ សហគមន៍​ខ្មែរ Mozilla យើង​បាន​​តាំង​ពិព័រណ៍​​​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម​ដើម្បី​បង្ហាញ​ពី​ផលិតផល​មួយ​ចំនួន​ដែល​សហគមន៍​យើង​បាន​ធ្វើ និង​បន្ត​ធ្វើ រួម​ជាមួយ​ការ​ចែក​ជូន​នូវ​ខ្សែ​ពាក់​ដៃ ស្ទីគ័រ កន្លះ​ដល់​អ្នក​ចូលរួម​។ លើស​ពី​នេះ សមាជិក​នៃ​សហគមន៍​របស់​យើង​ក៏​បាន​ធ្វើ​ការ​ចែករំលែក​នូវ​ប្រធាន​បទ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បក​ប្រែ Firefox, Thunderbird, Firefox OS និង​សារប្រយោជន៍​នៃ​ការ​ចូលរួម​ជាមួយ​សហគមន៍​យើង។ ខាង​ក្រោម​នេះ​គឺ​ជារូបភាព​ខ្លះៗ​អំពី​សកម្មភាព​របស់​យើង៖




កិច្ចពិភាក្សា៖ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ក្នុង​តំបន់ និង​លើ​ពិភពលោក​បាន?

Vannak Eng

0

នៅ​ក្នុង​ព្រឹត្តិការ​បារខែម​កំពង់ចាម​ ថ្ងៃ​ទី ១៩-២០ កក្កដា ខាង​មុន​នេះ អ្នក​តំណាង Mozilla យើង​នឹង​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​មួយ​និយាយ​អំពី ៖ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ក្នុង​តំបន់ និង​លើ​ពិភពលោក​បាន? ដូច្នេះ​សម្រាប់​បង​ប្អូន​ដែល​ចាប់​អារម្មណ៍​ចង់​ចូលរួម​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជាមួយ​សហគមន៍​ខ្មែរ Mozilla សូម​កុំ​ភ្លេច​ចូលរួម​កុំ​បីខាន។




មីនីបារខែម​រតនគិរី

Vannak Eng

0

ការ​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា​កន្លង​ទៅ​នេះ ក្រុម​បារខែម​កម្ពុជា សហការ​ជាមួយ​ក្រុម​ហ្គោហ្គល​ពាណិជ្ជកម្ម បាន​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​មីនីបារខែម​រតនគិរី​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ​សាខា​ខេត្ត​រតន​គិរី។ ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ចូលរួម​ចំនួន ១៣០ នាក់ និង​វាគ្មិន​ចំនួន ៨ នាក់ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ប្រធាន​បទ​​ចំនួន ១៥។




សហគមន៍​ខ្មែរ Mozilla នៅ​ក្នុង​ព្រឹត្តិការណ៍ #BarcampBB

Vannak Eng

0

កាល​ពី​ថ្ងៃ​ទី ២៤-២៥ ខែ​ឧសភា​កន្លង​ទៅ​នេះ សហគមន៍​ខ្មែរ Mozilla ​បាន​ចូលរួម​តាំង​ពិព័រណ៍ និង​ធ្វើ​បទ​បង្ហាញ​អំពី ការ​ចូលរួម​ជាមួយ​សហគមន៍​ខ្មែរ Mozilla។ បទ​បង្ហាញ​ដែល​និយាយ​ពី​ការ​ចូលរួម​ជាមួយ​សហគមន៍​ខ្មែរ Mozilla នេះ​ ត្រូវ​បង្ហាញ​ដោយ​លោក អេង វណ្ណៈ ដែល​ជា​អ្នក​តំណាង​ Mozilla និង​មាន​អ្នក​ចូលរួម​ចំនួន ៣០ នាក់។




ពិធីជួបជុំ និង​សម្ពោធ​កំណែ​ថ្មី​របស់ Firefox

Vannak Eng

0

កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា នេះ សហគមន៍​ខ្មែរ Mozilla យើង​បាន​រៀបចំ​នូវ​កម្មវិធី​ជួបជុំ និង​សម្ពោធ​កំណែ​ចុងក្រោយ​របស់ Firefox។ កំណែ​ចុងក្រោយ​នេះ គឺ​កំណែ​ទី ២៩ ដែល​មាន​នូវ​ការ​ផ្លាស់ប្ដូរ​រូបរាង​ថ្មី និង​បន្ថែម​នៅ​លក្ខណៈ​ពិសេស​ថែម​ទៀត​ជា​ច្រើន​ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​នោះ យើង​ក៏​មាន​ការ​បង្ហាញ​ពី​វីដេអូ​ដែល​និយាយ​ពី​លិខិត​ចំហ​របស់ Mozilla វីដេអូ​អំពី​ការ​ផ្លាស់ប្ដូរ និង​លក្ខណៈ​បន្ថែម​ថ្មី ផង​ដែរ។ លើស​ពីនេះ​ទៀត យើង​បាន​ផ្ដល់​វត្ថុ​អនុស្សាវរីយ​មួយ​ចំនួន​ដូច​ជា ស្ទីគ័រ ប៊ូតុង អាវយឹត និង​មួក​ដល់​អ្នក​ចូលរួម​ផង​ដែរ។