Posts in “Webmaker”

វគ្គបណ្ដុះបណ្ដាល Appmaker លើក​ទី ១

Vannak Eng

0

កាល​ពី​ថ្ងៃ​ទី ៧ ខែកុម្ភៈ​កន្លង​ទៅ​នេះ សហគមន៍​​ខ្មែរ Mozilla បាន​សហការណ៍​ជាមួយ Souktel និង Development Innovations រៀបចំ​វគ្គបណ្ដុះបណ្ដាល​មួយ​ស្ដី​ពី Mozilla Appmaker។ ក្នុង​នោះ មាន​អ្នក​ចូលរួម​ចំនួន ៣០ នាក់ មក​ពី​អង្គការ ក្រុមហ៊ុន​ឯកជន និង​សិស្ស​និសិត្ស។ ក្រោយ​ពី​វគ្គ​បណ្ដុះបណ្ដាល​អស់​រយៈ​ពេល​១​ថ្ងៃ​ពេញ សិក្ខាកាម​របស់​យើង​បាន​បង្កើត​ក្រុម ចំនួន​ដប់ និង​បង្កើត​បាន​កម្មវិធី​ទូរស័ព្ទ​ក្នុង​មួយ​ក្រុម​មួយ។




Webmaker មាន​ជា​ភាសា​ខ្មែរ​ហើយ

Vannak Eng

0

ដោយ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​សហគមន៍ Mozilla ខ្មែរ ជា​លទ្ធផល​គឺ​យើង​ទទួល​បាន​ Webmaker.org ជា​ភាសា​ខ្មែរ​ហើយ។ សូម​ជួយ​ចូលរួម​ប្រើប្រាស់ និង​ផ្ដល់​មតិ​កែ​លម្អ​ផង។




#BarCampPP 2013

Vannak Eng

0

នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម កាល​ពី​ថ្ងៃ ១៩ – ២០ ខែ តុលា កន្លង​ទៅ​នេះ សហគមន៍​ Mozilla ខ្មែរ​យើង បាន​ចូលរួម​តាំង​ពិព័រណ៍ និងធ្វើ​បទ​បង្ហាញ​ចំនួន​ពីរ។ បទ​បង្ហាញ​ទីមួយ និយាយ​ពី​ការ​បកប្រែ Firefox និង​បទ​បង្ហាញ​មួយ​ទៀត​និយាយ​ពី ការណែនាំ​អំពី Webmaker។ ចំណែក​នៅ​ក្នុង​ការ​តាំងពិព័រណ៍​វិញ គឺ​យើង​បាន​ចែកចាយ​នូវ​ស្ទីកឃ័រ Firefox App Day, Market Place, និង Mozilla និង​បិទ Firefox Tattoo ដល់​អ្នក​ចូលរួម។ លើស​ពី​នេះ​យើង​ក៏​បាន​ពន្យល់​ណែនាំ​អ្នក​ណែនាំ​ពី​សារប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Firefox ក៏​ដូច​ជា​ការ​ចូលរួម​ជាមួយ​សហគមន៍​យើង​ផង​ដែរ។