Posts from October, 2013

ការ​បកប្រែ FIrefox ជាភាសា​ខ្មែរ

Vannak Eng

នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​ភ្នំពេញ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី១៩-២០ ខែ​តុលា ឆ្នាំ​២០១៣ ឃើញ​ថា​មាន​ប្រធានបទ​ជាច្រើន​ត្រូវ​បាន​បង្ហាញ។ ក្នុង​នោះ​នៅ​ចន្លោះ​ម៉ោង ៣:០០-៤:០០ រសៀល ថ្ងៃ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ សហគមន៍ Mozilla ខ្មែរ​ក៏​បាន​ចូល​ចែករំលែក និង​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ប្រធានបទ​មួយ​មាន​ចំណងជើង​ថា “ការ​បកប្រែ​កម្មវិធី Firefox – (Localizing Firefox)” ដែល​បង្ហាញ​ដោយ​លោក សុខ សុភា ក្នុង​នោះ​គឺ​មាន​អ្នកចូលរួម​ចំនួន ១៨នាក់ ។




#BarCampPP 2013

Vannak Eng

នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម កាល​ពី​ថ្ងៃ ១៩ – ២០ ខែ តុលា កន្លង​ទៅ​នេះ សហគមន៍​ Mozilla ខ្មែរ​យើង បាន​ចូលរួម​តាំង​ពិព័រណ៍ និងធ្វើ​បទ​បង្ហាញ​ចំនួន​ពីរ។ បទ​បង្ហាញ​ទីមួយ និយាយ​ពី​ការ​បកប្រែ Firefox និង​បទ​បង្ហាញ​មួយ​ទៀត​និយាយ​ពី ការណែនាំ​អំពី Webmaker។ ចំណែក​នៅ​ក្នុង​ការ​តាំងពិព័រណ៍​វិញ គឺ​យើង​បាន​ចែកចាយ​នូវ​ស្ទីកឃ័រ Firefox App Day, Market Place, និង Mozilla និង​បិទ Firefox Tattoo ដល់​អ្នក​ចូលរួម។ លើស​ពី​នេះ​យើង​ក៏​បាន​ពន្យល់​ណែនាំ​អ្នក​ណែនាំ​ពី​សារប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Firefox ក៏​ដូច​ជា​ការ​ចូលរួម​ជាមួយ​សហគមន៍​យើង​ផង​ដែរ។




Firefox Tattoo

Vannak Eng

ចង់​បាន​រូបសាក់​សញ្ញា​ឡូហ្គោ Firefox នៅ​លើ​ដៃ ឬ​ផ្ទៃ​មុខ​ទេ បើ​ចង់​បាន​កុំ​ភ្លេច​ចូលរួម​កម្មវិធី បារខែម នៅ​ចុង​សប្ដាហ៍​នេះ​នៅ​សាលា​តិចណូ​កុំ​បីខាន!!!