ប្រេសិត​សិស្ស Firefox – FSA

យើង​ជា​នរណា

ដោយ​មាន​គំនិត​ច្នៃ​ប្រឌិត និង​សម្បូរ​ទៅ​ដោយ​ធនធាន ប្រេសិត​សិស្ស​ដឹក​នាំ​យុទ្ធនាការ និង​គម្រោង​នៅ​សាលា​ និង​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ដើម្បី​ជំរុញ​​លើក​ទឹក​ចិត្ត​មិត្ត​ភក្ដិ​របស់​ពួក​គេ​ចូលរួម​ជាមួយ Mozilla (និង​ប្រើប្រាស់​ផលិតផល​របស់​ពួក​យើង)។ ប្រេសិត​សិស្ស​ទាំងអស់​គ្នា​មាន​តួ​នាទី​យ៉ាង​ធំ​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​បទ​ពិសោធ​របស់​មនុស្ស​ទូទៅ​នៅ​លើ​បណ្ដាញ​កាន់​តែ​ប្រសើរ។

អ្វី​ដែល​យើង​ត្រូវ​ធ្វើ

  • ផ្្សព្វផ្សាយ​កម្មវិធី​បើក​អ៊ីនធឺណិត Firefox សម្រាប់​ផ្ទៃតុ និង​អែនដ្រយ (កម្មវិធី Firefox ជា​ភាសា​ខ្មែរ)
  • គាំទ្រ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS ដែល​ជោគជ័យ​នៅ​ក្នុង​សហគមន៍ (និង​នៅ​សាលារៀន) ទូទាំង​សកលលោក
  • ពន្យល់​អ្នក​ដទៃ​អំពី​បេសកកម្ម​របស់ Mozilla
  • ជួយ​ពង្រីក​សហគមន៍ Mozilla ឲ្យ​កាន់​តែ​ធំ

សារប្រយោជន៍​នៃ​ការ​ចូលរួម

  • ទទួល​បាន​តួនាទី​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​សាលា​របស់​អ្នក
  • ជួយ​ធ្វើ​ឲ្យ​​សហគមន៍​របស់​យើង​រីក​កាន់​តែ​ធំ (និង​ផ្សព្វផ្សាយ​បេសកកម្ម​របស់​យើង) ជុំវិញ​ពិភព​លោក
  • ទទួល​បាន​នូវ​រង្វាន់ និង​ការ​សរសើរ​ជា​ច្រើន
  • ជួយ​ផ្សព្វផ្សាយ​តំបន់​បណ្ដាញ​បើក​ចំហ និង​ទទួល​បាន​បទ​ពិសោធន៍​ធ្វើ​ទីផ្សារ
  • ឱកាស​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់ Mozilla
  • អាច​ភ្ជាប់​បណ្ដាញ​ជាមួយ​ប្រេសិត​សិស្ស Firefox ទូទាំង​ពិភព​លោក

ភ្ជាប់​ទំនាក់ទំនង