Mozilla News

មីនីបារខែម​រតនគិរី

ការ​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា​កន្លង​ទៅ​នេះ ក្រុម​បារខែម​កម្ពុជា សហការ​ជាមួយ​ក្រុម​ហ្គោហ្គល​ពាណិជ្ជកម្ម បាន​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​មីនីបារខែម​រតនគិរី​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ​សាខា​ខេត្ត​រតន​គិរី។ ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ចូលរួម​ចំនួន ១៣០ នាក់ និង​វាគ្មិន​ចំនួន ៨ នាក់ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ប្រធាន​បទ​​ចំនួន ១៥។

សហគមន៍​ខ្មែរ Mozilla នៅ​ក្នុង​ព្រឹត្តិការណ៍ #BarcampBB

កាល​ពី​ថ្ងៃ​ទី ២៤-២៥ ខែ​ឧសភា​កន្លង​ទៅ​នេះ សហគមន៍​ខ្មែរ Mozilla ​បាន​ចូលរួម​តាំង​ពិព័រណ៍ និង​ធ្វើ​បទ​បង្ហាញ​អំពី ការ​ចូលរួម​ជាមួយ​សហគមន៍​ខ្មែរ Mozilla។ បទ​បង្ហាញ​ដែល​និយាយ​ពី​ការ​ចូលរួម​ជាមួយ​សហគមន៍​ខ្មែរ Mozilla នេះ​ ត្រូវ​បង្ហាញ​ដោយ​លោក អេង វណ្ណៈ ដែល​ជា​អ្នក​តំណាង​ Mozilla និង​មាន​អ្នក​ចូលរួម​ចំនួន ៣០ នាក់។

ពិធីជួបជុំ និង​សម្ពោធ​កំណែ​ថ្មី​របស់ Firefox

កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា នេះ សហគមន៍​ខ្មែរ Mozilla យើង​បាន​រៀបចំ​នូវ​កម្មវិធី​ជួបជុំ និង​សម្ពោធ​កំណែ​ចុងក្រោយ​របស់ Firefox។ កំណែ​ចុងក្រោយ​នេះ គឺ​កំណែ​ទី ២៩ ដែល​មាន​នូវ​ការ​ផ្លាស់ប្ដូរ​រូបរាង​ថ្មី និង​បន្ថែម​នៅ​លក្ខណៈ​ពិសេស​ថែម​ទៀត​ជា​ច្រើន​ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​នោះ យើង​ក៏​មាន​ការ​បង្ហាញ​ពី​វីដេអូ​ដែល​និយាយ​ពី​លិខិត​ចំហ​របស់ Mozilla វីដេអូ​អំពី​ការ​ផ្លាស់ប្ដូរ និង​លក្ខណៈ​បន្ថែម​ថ្មី ផង​ដែរ។ លើស​ពីនេះ​ទៀត យើង​បាន​ផ្ដល់​វត្ថុ​អនុស្សាវរីយ​មួយ​ចំនួន​ដូច​ជា ស្ទីគ័រ ប៊ូតុង អាវយឹត និង​មួក​ដល់​អ្នក​ចូលរួម​ផង​ដែរ។

Mozilla បង្ហាញ​នូវ កម្មវិធី​អ៊ីនធឺណិត Firefox ដែល​ជា​កម្មវិធី​អាច​ប្ដូរ​តាម​តម្រូវការ​មិន​ធ្លាប់​មាន​ពី​មុន ជា​មួយ​និង​ការ​រចនា​ថ្មី ដ៏​​ប្រណីត។

Mozilla គឺ​ជា​អង្គការ មិន​រក​ប្រាក់ចំណេញ បង្កើត​ឡើង​ដោយ​សារ​បេសកកម្ម លើក​កម្ពស់​​ការ​ចូលរួម​ដោយ​បើក​ចំហ គំនិត​ច្នៃ​ប្រឌិត​ថ្មី និង​ឱកាស​នៅ​លើ​បណ្ដាញ ។ យើង​បាន​ធ្វើ​ការ​ជា​មួយ​សហគមន៍​ពិភពលោក​ដើម្បី​កសាង​នូវ​ផលិតផល ដូចជា Firefox ដែល​តំណាង​នូវ​តម្លៃ​នៃ​បេសកកម្ម​របស់​យើង និង​​បង្កើន​ការ​ប្រើប្រាស់​កាន់តែ​ច្រើន មាន​ភាព​បត់បែន និង​ការ​ច្នៃប្រឌិត​ថ្មី​​នៅ​លើ​បណ្ដាញ។

គន្លឹះ​បង្កើន​ល្បឿន Firefox ថ្មីឲ្យលឿនជាងមុន

Firefox ជំនាន់ចុងក្រោយថ្មី ទើប​នឹង​បានចេញ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៩ មេសា កន្លងទៅ ។ ប្រសិនបើលោកអ្នក​កំពុងប្រើ ឬចង់​សាកល្បង​ប្រើ Firefox លោកអ្នក​អាច​ចូលទៅ​ Update ឬទាញយក​បាន គេហទំព័រ Mozilla Firefox ចុចទីនេះ ដើម្បី​ទាញយកជាភាសាខ្មែរ ។ ចំណែកឯ​លោកអ្នក​ដែល​កំពុង​ប្រើ​កំណែប្រែចាស់ ក៏អាច Update បាន​ដោយ​មិនចាំបាច់​ទាញយក​សារ​ជាថ្មី​នោះទេ សូម​ចូលទៅ​កាន់ Firefox => About Firefox វានឹង​លោត​បង្ហាញ​ផ្ទាំង បញ្ជាក់ថា លោកអ្នក​កំពុង​ប្រើ​កំណែប្រែចាស់ វានឹង​ទាញយក​ដោយ​ស្វ័យ​ប្រវត្តិ ។